Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសជនអនាថា ដែលប្រើពាក្យសំដីមិនសមរម្យ គំរា-មរកវា-យជនបរទេសម្នាក់នៅក្បែររបងវត្តឧណ្ណាលោម ត្រូវបានសមត្ថកិច្ចនាំយកមកសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងទៅលើជនបរទេស!

    BY Liny Chan April 25, 2026
    បុរសជនអនាថា ដែលប្រើពាក្យសំដីមិនសមរម្យ គំរា-មរកវា-យជនបរទេសម្នាក់នៅក្បែររបងវត្តឧណ្ណាលោម ត្រូវបានសមត្ថកិច្ចនាំយកមកសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងទៅលើជនបរទេស!

    បុរសជាជនអនាថាម្នាក់ដែលប្រើប្រាស់ពាក្យសំដីមិនសមរម្យ គំរាមរកវាយទៅលើជនបរទេស ម្នាក់ នៅក្បែររបងវត្តឧណ្ណាលោមត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញកាលពីថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦ នាំយកមកសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គងទៅលើជនបរទេស នេះបើយោងតាមការចុះផ្សាយរបស់ ” target=”_blank”>ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នេះ។

    សូមបញ្ជាក់ផងដែរថា ក្រោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម មានបុរសម្នាក់បានប្រើប្រាស់សំដីមិនសមរម្យ និងគំរាមរកវាយទៅលើជនបរទេសម្នាក់ ជាអ្នកទេសចរ ខណៈជនបរទេសនោះ live រូបភាពវីដេអូ គ្រាន់និយាយសួរនាំសុខទុកធម្មតាទៅលើបុរសម្នាក់ជនជាតិខ្មែរមិនស្គាល់អត្តសញ្ញាណ នៅក្បែររបងវត្តឧណ្ណាលោម ដោយរូបភាពនេះត្រូវបានជនបរទេសនោះយកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម។ ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្បែររបងវត្តឧណ្ណាលោម នៅមូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំពោះករណីនេះ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ័យជំនះ បានធ្វើការស្រាវជ្រាវទើបដឹងថាបុរសនោះជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។ បុរសជាជនអនាថាត្រូវបានសមត្ថកិច្ចប្រទះឃើញនៅចំណុចស្ពានបាឡេ ខណ្ឌឫស្សីកែវកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២០:០០នាទី ហើយយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ៕

    ប្រភព៖ ” target=”_blank”>ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: