ព័ត៌មានជាតិ
រូបសំណាក ព្រះវិស្ណុផ្លែងសរជិះលើស្តេចគ្រុឌ ត្រូវបានរដ្ឋបាលខេត្តសៀមរាបធ្វើពិធីបួងសួងយាងគង់នៅកន្លែងដើមវិញ
BY Liny Chan
May 4, 2026
(AKP) ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប រួមជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញធ្វើពិធីបួងសួងយាងរូបសំណាកព្រះវិស្ណុផ្លែងសរជិះលើស្តេចគ្រុឌ ពីខេត្តឧត្តរមានជ័យឱ្យមកគង់នៅកន្លែងដើមវិញស្ថិតនៅចំណុចរង្វង់មូលគ្រុឌ ផ្លូវជាតិលេខ៦ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។







ប្រភព៖ ក្រសួងព័ត៌មាន