ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មកម្ពុជា និងចិន ជួបពិភាក្សាគ្នាដោយផ្លាស់ប្តូរយោបល់ពីស្ថានភាពពាណិជ្ជកម្មទ្វេភាគី ព្រមទាំងការវិវត្តនៃបរិបទពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក
BY Naren
May 23, 2026
នារសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងស៊ូចូវ សាធារណៈរដ្ឋប្រជាមានិតចិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម LI Chenggang តំណាងពាណិជ្ជកម្មអន្តរជាតិចិន និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ព្រមទាំងការវិវត្តនៃបរិបទពាណិជ្ជកម្មក្នុងតំបន់ និងសកលលោក។
ជាមួយនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកកាលានុវត្ត ភាពសេដ្ឋកិច្ចពាណិជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។


ប្រភព ក្រសួងព័ត៍មាន