ព័ត៌មានជាតិ
គិតត្រឹមម៉ោង ១០ព្រឹកនេះ បងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)
BY Naren
May 23, 2026
នាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៦ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៍មាន ស្តីពី ករណីឧបទ្វបហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពងឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមម៉ោង ១០ព្រឹកនេះ បងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់)។
