Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការពារជាតិរឹងមាំ មិនមែនផ្អែកលើតែថវិកាយោធាទេ ប៉ុន្តែផ្អែកលើសេដ្ឋកិច្ច និងធនធានមនុស្សដែលខ្លាំង

    BY Liny Chan June 3, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការពារជាតិរឹងមាំ មិនមែនផ្អែកលើតែថវិកាយោធាទេ ប៉ុន្តែផ្អែកលើសេដ្ឋកិច្ច និងធនធានមនុស្សដែលខ្លាំង

    (ភ្នំពេញ)៖ ក្នុងពិធីសម្ពោធអគារថ្មី និងប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា វិស័យការពារជាតិដែលរឹងមាំ គឺមិនមែនមើលទៅលើតែការចំណាយថវិកាទៅលើក្រសួងការពារជាតិមួយមុខនោះទេ ប៉ុន្តែវាអាស្រ័យទៅលើកត្តាសំខាន់ៗចំនួន ៣ រួមមាន៖ សេដ្ឋកិច្ចជាតិដែលខ្លាំង, ស្មារតីស្នេហាជាតិខ្ពស់ និងធនធានមនុស្សដែលមានទាំងសមត្ថភាព និងសុខភាពមាំមួន។

    សម្ដេចធិបតី បានលើកឡើងជាសំណួរថា យើងមិនអាចជ្រើសរើសកងទ័ពអាជីពដែលមានគុណភាពបានឡើយ ប្រសិនបើពលរដ្ឋមានចំណេះដឹងមានកម្រិត និងមានសុខភាពខ្សោយ។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគទៅលើមូលធនមនុស្ស ជាពិសេសវិស័យសុខាភិបាល ចាប់តាំងពីមុនពេលចាប់កំណើត តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកម្មការិនី ដើម្បីធានាថាប្រជាជនកម្ពុជាមានសុខភាពល្អ និងរឹងមាំតាំងពីក្នុងផ្ទៃមកម៉្លេះ ដែលជាគ្រឹះដ៏សំខាន់ក្នុងការកសាងជាតិ និងការពារជាតិឱ្យបានរឹងមាំបំផុត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: