Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោក៖ រលកកម្តៅមិនធ្លាប់មានពីមុនមកនៅតំបន់អឺរ៉ុប ដោយនៅប្រទេសខ្លះកើនដល់ ៤១អង្សាសេ ធ្វើឱ្យមានមនុស្សជាង១០០០នាក់បានបាត់បង់ជីវិត

BY Liny Chan June 29, 2026
អង្គការសុខភាពពិភពលោក៖ រលកកម្តៅមិនធ្លាប់មានពីមុនមកនៅតំបន់អឺរ៉ុប ដោយនៅប្រទេសខ្លះកើនដល់ ៤១អង្សាសេ ធ្វើឱ្យមានមនុស្សជាង១០០០នាក់បានបាត់បង់ជីវិត

អឺរ៉ុប៖ របាយការណ៍មួយរ​បស់អង្គការសុខភាពពិភពលោកបានបង្ហាញថា រលកកម្តៅបានបណ្តាលឱ្យពលរដ្ឋនៅតំបន់អឺរ៉ុបជាង ១,៣០០នាក់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៩ ខែមិថុនា។ តួលេខអ្នកស្លាប់ខាងលើនេះគឺត្រូវបានរាប់ចាប់តាំងពីថ្ងៃទី២១ ខែមិថុនាមក ពោលគឺជារយៈពេលដែលសីតុណ្ហភាពនៅតំបន់អឺរ៉ុបបានកើនឡើងក្នុងកម្រិតខ្ពស់បំផុត។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះភាគច្រើនគឺជាក្រុមមនុស្សចាស់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ហើយមូលហេតុជាក់លាក់នៃការស្លាប់របស់ជនរងគ្រោះគឺមិនដូចគ្នាទាំងអស់នោះទេ ដោយអ្នកខ្លះបានស្លាប់ដោយសារតែកើតមានបញ្ហាសុខភាព ហើយជនរងគ្រោះថ្នាក់បានស្លាប់ដោយសារកើតមានគ្រោះថ្នាក់ផ្សេងៗ ខណៈហេតុផលចម្បងដែលជំរុញឱ្យមានបញ្ហាទាំងនោះគឺដោយសារតែរលក​ម្តៅ។ សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ សីតុណ្ហភាពនៅតំបន់ខ្លះនៅក្នុងប្រទេសអាឡឺម៉ង់បានកើនឡើងដល់ ៤១,៧អង្សាសេ ខណៈសាធារណរដ្ឋឆែកបានប្រឈមនឹងសីតុណ្ហភាព ៤១,១ អង្សាសេ ដែលជាសីតុណ្ហភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអឺរ៉ុបទាំង ២នេះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC

Share This Post: