Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

របាយការណ៍បឋម៖ តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា មាន ៣២នាក់ និងរបួសជាង ៧០០នាក់

BY Liny Chan June 25, 2026
របាយការណ៍បឋម៖ តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា មាន ៣២នាក់ និងរបួសជាង ៧០០នាក់

វេណេស៊ុយអេឡា៖ របាយការណ៍បឋមមួយស្តីគ្រោះថ្នាក់បង្កឡើងដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានបង្ហាញថា មានជនរងគ្រោះចំនួន ៣២នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៧០០នាក់រងរបួស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅរសៀលថ្ងៃទី២៥ ខែមិថុនា។ យ៉ាងណាក្តី ប្រតិ​បត្តិការស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។

សូមរម្លឹកជូនថា ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត។ គ្រោះរញ្ជួយដីទាំង ២ដងនេះ បានបណ្តាលឱ្យមានអគារជាច្រើនត្រូវដួលរលំ ហើយបើយោងតាមវិទ្យាស្ថាន US Geological Survey បានព្យាករណ៍ថា តួលេខអ្នកស្លាប់អាចមានច្រើនជាង ១០,០០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC

 

 

Share This Post: