Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្សម្នាក់បានបាត់បង់ជីវិត និង ១០០នាក់រងរបួស ក្នុងពេលប្រជ្រៀតគ្នាចូលរួមពិធីបុណ្យមួយនៅឥណ្ឌា

BY Liny Chan July 18, 2026
មនុស្សម្នាក់បានបាត់បង់ជីវិត និង ១០០នាក់រងរបួស ក្នុងពេលប្រជ្រៀតគ្នាចូលរួមពិធីបុណ្យមួយនៅឥណ្ឌា

ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងជិត១០០នាក់ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ​ជាបន្ទាន់ក្នុងពេលប្រជ្រៀតគ្នាចូលរួមពិធីបុណ្យមួយនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែកក្កដា។ ពិធីបុណ្យនេះមានឈ្មោះថា ពិធីដង្ហែរទេះសេះ (Chariot Festival) ដែលបានរៀបចំឡើងនៅទីក្រុង Puri ភាគខាងកើតប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ជនរងគ្រោះម្នាក់ដែលបានស្លាប់បាត់បង់ជីវិតនោះគឺត្រូវស្លាប់ដោយសារគាំងបេះដូង និងត្រូវដួលស្លាប់ភ្លាមៗនៅក្នុងពិធីបុណ្យតែម្តង ហើយអ្នករងគ្រោះជិត ១០០នាក់ផ្សេងទៀតវិញគឺបានកើតមានបញ្ហាថប់ដង្ហើម និងត្រូវដួលសន្លប់ តែពួកគេត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលាក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ គួរកត់សម្គាល់ថា ហេតុការណ៍មានមនុស្សរត់ជាន់គ្នាស្លាប់បានកើតមានជារឿយៗនៅក្នុងប្រទេសឥណ្ឌា ជាក់ស្តែងកាលពីឆ្នាំ ២០២៥ កន្លងទៅ​ក៏មានពលរដ្ឋឥណ្ឌាចំនួន ៣នាក់បានស្លាប់ក្នុងពេលប្រជ្រៀតគ្នាចូលរួមពិធីបុណ្យប្រចាំឆ្នាំ Jagannath Rath Yatra ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: