Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ នៅខេត្តសៀមរាប

    BY Liny Chan July 23, 2026
    កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ នៅខេត្តសៀមរាប

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងនាមជាប្រធានប្តូរវេន កម្ពុជានឹងរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ (8th ACCSM+3) ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង»។

    ថ្លែងក្នុងវេទិកាសារព័ត៌មាននារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក សេង សុទ្ធាវិត ប្រធានមជ្ឈមណ្ឌលធនធានអាស៊ាន បានគូសបញ្ជាក់ពីវឌ្ឍនភាពយ៉ាងរលូន ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។

    សម្រាប់របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ រួមមាន៖

    • ថ្ងៃទី៣ ខែសីហា៖ កិច្ចប្រជុំកម្រិតមន្ត្រីជាន់ខ្ពស់ (SOM) សម្រាប់ 23rd ACCSM និង 8th ACCSM+3

    • ថ្ងៃទី៤ ខែសីហា៖ វេទិកាអភិបាលកិច្ចល្អ និងកម្មវិធីទស្សនកិច្ចវប្បធម៌

    • ថ្ងៃទី៥ ខែសីហា៖ ពិធីបើកកិច្ចប្រជុំកម្រិតប្រមុខមុខងារសាធារណៈជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននឹងបន្តចូលកិច្ចប្រជុំប្រមុខមុខងារសាធារណៈ និងបិទបញ្ចប់ដោយកម្មវិធីអាហារពេលល្ងាច (Gala Dinner)។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: