Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមហ៊ុនដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ មានគម្រោងតភ្ជាប់ការដឹកជញ្ជូនទៅ-មកពីប្រទេសកូរ៉េ​ ទៅកាន់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាមួយតម្លៃសមរម្យ

    BY Liny Chan August 8, 2026
    ក្រុមហ៊ុនដឹកជញ្ជូនសាធារណរដ្ឋកូរ៉េ មានគម្រោងតភ្ជាប់ការដឹកជញ្ជូនទៅ-មកពីប្រទេសកូរ៉េ​ ទៅកាន់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាមួយតម្លៃសមរម្យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Richard Nguyen Anh Khoa នាយកគ្រប់គ្រងក្រុមហ៊ុន Genuine Partner Logistics នៅស្ថានទូតកកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

    ក្នុងឱកាសនៃជំនួប លោក Richard បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីគម្រោងបង្កើតក្រុមហ៊ុនដឹកជញ្ជូននៅកូរ៉េ​ ដើម្បីតភ្ជាប់ការដឹកជញ្ជូនទៅ-មកពីប្រទេសកូរ៉េ​ ទៅកាន់ប្រទេសកម្ពុជា និងប្រទេសវៀតណាម ជាមួយតម្លៃសមរម្យ និងឆាប់រហ័ស។

    ឯកឧត្តមឯកអគ្គរាជទូតបានស្វាគមន៍ចំពោះគម្រោងអាជីវកម្មរបស់ក្រុមហ៊ុន Genuine Partner Logistics និងសង្ឃឹមថាក្រុមហ៊ុននឹងអាចជួយសម្រួលការដឹកជញ្ជូនផលិតផលរបស់កម្ពុជាមកកាន់ប្រទេសកូរ៉េកាន់តែទូលំទូលាយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: