Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចូលជួបពិភាក្សាការងារ ពាក់ព័ន្ធគម្រោងបំពាក់ប្រព័ន្ធប៊ូតុងប្រកាសអាសន្ន នៅតំបន់ទេសចរណ៍

    BY Liny Chan August 14, 2026
    ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនចូលជួបពិភាក្សាការងារ ពាក់ព័ន្ធគម្រោងបំពាក់ប្រព័ន្ធប៊ូតុងប្រកាសអាសន្ន នៅតំបន់ទេសចរណ៍

    ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោក TAKEHARU MIZUKOSHI និងលោក SUSUMU YAMAGUCHI មកពីក្រុមហ៊ុន E Security Service Co.,Ltd ព្រមទាំងសហការី ដើម្បីចូលជួបពិភាក្សាការងារពាក់ព័ន្ធគម្រោងបំពាក់ប្រព័ន្ធប៊ូតុងប្រកាសអាសន្ន (Emergency Button) នៅតំបន់ទេសចរណ៍ ដើម្បីធានាសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានអញ្ជើញមកទេសចរណ៍នៅរាជធានីភ្នំពេញ៕

    ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: