ព័ត៌មានអន្តរជាតិ

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៥,៣៥៧ករណី» និងបាត់បង់ជីវិត៣៦នាក់ទៀតនៅថ្ងៃពុធនេះ

BY
Khmerpress
July 22, 2021
BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៥,៣៥៧ករណី» និងបាត់បង់ជីវិត៣៦នាក់ទៀតនៅថ្ងៃពុធនេះ

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៥,៣៥៧ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយទៀត។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៤នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ក្រៅពីនោះករណីឆ្លងនៅក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញតែឯងរ៉ាប់រ៉ងចំនួន ៣,៥៥៦ករណី។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីចំនួន ៣៦នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៦៨,១៧៧នាក់ ក្នុងនោះស្លាប់៣៧០នាក់ និងជាសះស្បើយចំនួន ១១,៩៧១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: