ព័ត៌មានអន្តរជាតិ July 23, 2021

BREAKING: កំណត់ត្រាថ្មីទៀតហើយ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ «៦,១៩៤ករណីក្នុងមួយថ្ងៃ» ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៦,១៩៤ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីប្រទេសអាស៊ានមួយនេះមានករណីឆ្លងជំងឺនេះមក។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រ៉ងតែឯងរហូតដល់ ៤,២១៨ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៧៤,៣៧១នាក់ ក្នុងនោះស្លាប់៣៧០នាក់ និងជាសះស្បើយចំនួន ១៣,៤២១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews