ព័ត៌មានជាតិ

BREAKING: ក្រសួងសុខាភិបាល ប្រកាសមិនគិតថ្លៃសម្រាប់ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យរដ្ឋ

BY
Khmerpress
August 4, 2021
BREAKING: ក្រសួងសុខាភិបាល ប្រកាសមិនគិតថ្លៃសម្រាប់ការធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ជូនពលរដ្ឋ នៅតាមមន្ទីរពេទ្យរដ្ឋ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទក្រសួង ស្តីពីការមិនគិតថ្លៃសេវាធ្វើតេស្តរហ័ស រកមេរោគកូវីដ-១៩ (Rapid Test) ពីប្រជាពលរដ្ឋមកទទួលសេវា នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។

យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅព្រឹកនេះ បានឱ្យដឹងទៀតថា នេះបើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ មិនឱ្យគិតថ្លៃធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋកម្ពុជា ដែលទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះជាលិខិតរបស់ក្រសួងសុខាភិបាល៖

Share This Post: