ព័ត៌មានអន្តរជាតិ

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៧,២៤៤ករណី» និងបាត់បង់ជីវិត៣៩៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

BY
Khmerpress
August 6, 2021
BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «៧,២៤៤ករណី» និងបាត់បង់ជីវិត៣៩៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់ ៧,២៤៤ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់ដដែល សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ៣,៨៨៦នាក់។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៩៣នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៨៥,០៥៧នាក់ ក្នុងនោះជាអ្នកជំងឺសះស្បើយចំនួន ៥៨,០៤០នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ២,៧២០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: