ព័ត៌មានជាតិ April 22, 2021

TOP NEWS: ធនាគារ ABA ប្រកាសបរិច្ចាគថវិកា១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទ្រទ្រង់ដល់សកម្មភាព ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ

Khmerpress

(ភ្នំពេញ)៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ធនាគារ ABA បានប្រកាសបរិច្ចាគបន្ថែមថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទ្រទ្រង់ដល់សកម្មភាព ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងរីករាលដាលគួរឲ្យបារម្ភនៅកម្ពុជា។

ការប្រកាសបរិច្ចាគនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅតែបន្តមានអ្នកឆ្លងក្នុងចំនួនច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ក៏កើនឡើងដូចគ្នា។ ផ្តល់សិទ្ធិដោយ៖ freshnews