ក្រុមហ៊ុន សុីអុីអិចប្រស (CE EXPRESS) ផ្តល់ជូនប្រូម៉ូសិនដ៏ពិសេសមិនធ្លាប់មាន ក្នុងឱកាសគម្រប់ខួប ៣ឆ្នាំ
បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឈន៍យ៉ាងខ្លាំងទៅលើវិស័យអនឡាញ ជាមួយគ្នានេះដែរ ដោយសារបញ្ហានៃការរីករាដាលនៃវីរុសកូវីដ-១៩ ប្រជាជនកម្ពុជាយើងមានការព្រួយបារម្ភ និងភ័យខ្លាចជាខ្លាំងចំពោះការឆ្លងមេរោគ ដែលនេះជាហេតុធ្វើឱ្យប្រជាជនមួយចំនួនធំងាកមកប្រើប្រាស់សេវាកម្មដឹកជញ្ជូន ដើម្បីចៀសវាងការចេញពីផ្ទះទៅទីសាធារណៈ។ ដូច្នេះហើយទើបធ្វើអោយវិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ននេះ មានការរីកលូតលាស់យ៉ាងឆាប់រហ័ស។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនស៊ីអ៉ីអិចប្រេស (CE EXPRESS) ក៏បានវិវត្តន៍ខ្លួនមិនធម្មតាដែរ។ ហើយបន្ទាប់ពីមានការគាំទ្រពីអតិថិជនអស់រយៈពេលបីឆ្នាំកន្លងមក ទៅលើការផ្តល់ជូនសេវាកម្មដឹកជញ្ជូនរហ័ស ក្រុមហ៊ុនស៊ីអ៉ីអិចប្រេស (CE EXPRESS) បានផ្តល់ជូននូវប្រូម៉ូសិនពិសេសជូនដល់អតិថិជនរបស់ខ្លួន ពោលគឺការផ្តល់ជូននូវតម្លៃយ៉ាងពិសេសដែលមិនធ្លាប់មាន។ មិនថាបញ្ញើពីភ្នំពេញទៅតាមបណ្តាលខេត្ត ឬពីខេត្តមកភ្នំពេញ ឬបញ្ញើពីខេត្តមួយទៅខេត្តមួយផ្សេងទៀតនោះទេ អតិថិជនរបស់ស៊ីអ៉ី (CE) គ្រាន់តែចំណាយត្រឹមតែ ៣៣០០រៀលប៉ុណ្ណោះ សម្រាប់កញ្ចប់ទំនិញដែលមានទម្ងន់ក្រោម ៣គីឡូក្រាម។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនស៊ីអ៉ី (CE) បានផ្តល់ភាពងាយស្រួល ជូនដល់អតិថិជនជាមួយនឹងការពង្រីកបណ្តាញចែកចាយទំនិញជាង ២០០កន្លែងនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាថែមទៀតផង។

ជាមួយនឹងការពង្រីកបណ្តាញចែកចាយទំនិញ CE EXPRESS ផ្ដល់ជូននូវសេវាកម្មជាច្រើនជូនដល់អតិថិជន៖
សេវាដឹកជញ្ជូនទំនិញក្នុងទីក្រុង៖ ដឹកជញ្ជូនក្នុងថ្ងៃតែមួយសម្រាប់ការផ្ញើទំនិញនៅក្នុងក្រុងតែមួយ។
សេវាដឹកជញ្ជូនទំនិញនៅថ្ងៃបន្ទាប់៖ ដឹកជញ្ជូននៅថ្ងៃបន្ទាប់សម្រាប់ការផ្ញើទំនិញទៅតាមបណ្តាខេត្ត។
សេវាដឹកជញ្ជូនទំនិញពីប្រទេសចិនមកខ្មែរ៖ ដឹកជញ្ជូនទំនិញពីប្រទេសចិនមកខ្មែរក្នុងតម្លៃត្រឹមតែ$1/Kg ព្រមទាំងមានការផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ការប្រើប្រាស់សេវាដឹកជញ្ជូនពីចិនមកខ្មែរ 1Kgដំបូង។
សេវាដឹកជញ្ជូនដល់ផ្ទះ៖ ទៅយកទំនិញនិងដឹកជញ្ជូនទំនិញដល់ផ្ទះដោយឥតថ្លៃ។
សេវាប្រមូលប្រាក់៖ ប្រមូលប្រាក់ពីអតិថិជន ជូនម្ចាស់អាវកម្មដោយឥតគិតថ្លៃ។
សេវាប្រគល់ទំនិញត្រឡប់ទៅវិញ៖ ប្រគល់ទំនិញត្រឡប់ទៅម្ចាស់ដើមវិញដោយឥតគិតថ្លៃ។

ស៊ីអ៉ី អិចប្រេស (CE EXPRESS) សេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ដែលផ្ដល់ជូននូវទំនុកចិត្តខ្ពស់ និងតម្លៃសមរម្យបំផុតដែលមិនធ្លាប់មាន។
ទំនាក់ទំនងតាមរយះ
Facebook Page: CE EXPRESS
លេខទូរស័ព្ទ: 023 921 666 / 093 310 666




