ព័ត៌មានអន្តរជាតិ September 4, 2021

រយៈពេល៣៤ថ្ងៃនៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ គ្រូពេទ្យចាក់បានចំនួន១,៦២០,១៥៥នាក់

Khmerpress

(ភ្នំពេញ)៖ រយៈពេល៣៤ថ្ងៃនៃការចាប់ផ្តើមដំណើរការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៦២០,១៥៥នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១១,០៤៥,២៨៩នាក់ (គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា)។

វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕ ផ្តល់សិទ្ធិដោយ៖ freshnews