ប្រទេសចិន ប្រកាសបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះថា ប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ និងបរិច្ចាគថវិកា ១០០លានដុល្លារអាមេរិកដល់ COVAX។
ប្រធានាធិបតីរូបនេះ បានធ្វើសេចក្តីប្រកាសនៅទីក្រុងប៉េកាំង ខណៈថ្លែងទៅកាន់កិច្ចប្រជុំកំពូល BRICS លើកទី១៣ តាមរយៈវីដេអូថា ប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅចុងឆ្នាំនេះ។
លោកបានបន្តថា ប្រទេសចិននឹងខិតខំផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ២ពាន់លានដូស ដល់ពិភពលោកនៅចុងឆ្នាំនេះ។ គួរឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១ពាន់លានដូសរួចហើយ ដល់ប្រទេស និងអង្គការអន្តរជាតិជាង ១០០ ៕




អត្ថបទ៖ លីនី
ប្រភព៖ nationthailand
