បងស្រីអូន សរសើរបុគ្គលិក foodpanda ម្នាក់ទោះមានកាយសម្បទាមិនសូវល្អ តែស៊ូដើម្បីគ្រួសារ ហើយមិនចង់បានជំនួយនោះទេ

អ្នកនាង នួន ស៊ុនារី ហៅបងស្រីអូន ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្មរៀម និងជាម្ចាស់ប្រេនផលិតផល Coosea បានបង្ហោះវិដេអូមួយខ្សែដោយធ្វើការសម្ភាសន៍បងប្រុសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន foodpanda ហើយមានកាយសម្បទាមិនសូវល្អ ដោយគាត់ក្រិនពីកំណើត។ ក្នុងវិដេអូសម្ភាសន៍នោះដែរ បងស្រីអូន បានកោតសរសើរយ៉ាងខ្លាំងចំពោះការតស៊ូរបស់បងប្រុសរូបនោះ ដោយសុខចិត្តប្រឹងរកលុយដោយខ្លួនឯង មិនចង់បានជំនួយនោះទេ។

ក្រៅពីនេះដែរម្ចាស់ប្រេនផលិតផល Coosea រូបនេះក៏បានសរសើរដល់ក្រុមហ៊ុនដឹកជញ្ជូន foodpanda ផងដែរ ដែលទទួលបុគ្គលិកជាអ្នកដឹកជញ្ជូនដោយមិនប្រកាន់ថាមានកាយសម្បទាបែបណានោះទេ។ បងស្រីអូនបានរៀបរាប់ថា៖ “គាត់ធ្វេីបានល្អបំផុត ខ្ញុំជឿបងប្អូនក៏សរសេីរគាត់ដូចខ្ញុំដែរ អាណិតក៏អាណិត សរសេីរក៏សរសេីរ”