ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ នឹងបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុន ឬ អាជីវកម្មដែលព្រមធ្វើរឿងមួយនេះ

BY
Khmerpress
September 15, 2021
រដ្ឋាភិបាលថៃ នឹងបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុន ឬ អាជីវកម្មដែលព្រមធ្វើរឿងមួយនេះ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា​ គណៈរដ្ឋមន្រ្តីបានអនុម័តជាគោលការណ៍ក្នុងការផ្តល់ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុន ឬ អ្នកប្រកបអាជីវកម្មបែបគ្រួសារដែលទិញឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) សម្រាប់បុគ្គលិក។

បើតាមសារព័ត៌មានដដែលបានឱ្យដឹងទៀតថា មូលនិធិដែលចំណាយលើការទិញឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) អាចត្រូវបានប្រកាសជាការចំណាយ ហើយបំណុលពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានកាត់បន្ថយទៅតាមនោះ។ ជាមួយគ្នានេះ មានប្រសិទ្ធភាពរហូតដល់ខែមីនា ឆ្នាំក្រោយ ដែលនឹងជួយឱ្យអាជីវកម្មបន្តដំណើរការដោយភាពជឿជាក់៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand

Share This Post: