ព័ត៌មានជាតិ April 23, 2021

ការសិក្សានៅប្រទេសថៃ រកឃើញថា វ៉ាក់សាំងចិន Sinovac អាចផ្តល់ការការពាររហូតដល់៩៩.៤ភាគរយ ប្រឆាំងកូវីដ-១៩

Khmerpress

(បាងកក)៖ លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយនៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ (Sinovac) អាចផ្ដល់ភាពស៊ាំ ដែលមានសមត្ថភាពរហូតដល់ ៩៩.៤ភាគរយប្រឆាំងនឹងវីរុសនេះ បន្ទាប់ពីការចាក់លើកទី២បានមួយខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត Yong Poovorawan លើកឡើងដូចខាងលើ ដោយយោងលើការសិក្សាស្រាវជ្រាវមួយ ដោយសាកលវិទ្យាល័យ Chulalongkorn និងមន្ទីរពេទ្យទូទៅ Banphaeo នៅខេត្តសាមុត សាខន (Samut Sakhon) អំពីប្រព័ន្ធភាពស៊ាំរបស់មនុស្ស មុននិងក្រោយពេលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 របស់ Sinovac ពីរដូស ដោយដូសទីពីរចាក់ក្រោយដូចទីមួយ ៣សប្តាហ៍។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Yong Poovorawan បានបកស្រាយថា «យើងបានរកឃើញថា ប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ មានការកើនឡើងខ្លាំង នៅពេលបានទទួលការចាក់វ៉ាក់សាំង។ មួយខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ប្រព័ន្ធភាពស៊ាំ បានកើនឡើងប្រហាក់ប្រហែលនឹង ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ដែលបានឆ្លងវីរុសនេះ ហើយជាសះស្បើយវិញ បានរយៈពេល ៤-៨សប្តាហ៍»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា «អ្នកដែលបានចាក់វ៉ាក់សាំង Sinovac ដូសទីពីរ អាចទទួលបានប្រព័ន្ធភាពស៊ាំ ដែលមាន សមត្ថភាព ៩៩.៤ភាគរយប្រឆាំងនឹង COVID-19 ខណៈអ្នកជំងឺដែលបានឆ្លងវីរុសនេះ ហើយជាវិញ អាចទទួលបានប្រព័ន្ធភាពស៊ាំ ដែលមានសមត្ថភាពទប់ទល់៩២.៥ភាគរយ»។ លោកវេជ្ជបណ្ឌិតថៃ បានមានប្រសាសន៍បន្ថែមទៀតថា «យើងដឹងរួចហើយថា អ្នកជំងឺដែលបានជាសះស្បើយ អាចត្រូវបានឆ្លងវីរុសនេះម្តងទៀត ប៉ុន្តែភាពធ្ងន់ធ្ងរទំនងជាតិចជាងលើកដំបូង»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិត Yong Poovorawan ការសិក្សារយៈពេលក៏កំពុងធ្វើឡើងផងដែរ អំពីប្រព័ន្ធភាពស៊ាំនៃអ្នកចាក់វ៉ាក់សាំង ក្នុងគោលបំណងព្យាករពីឱកាសនៃការឆ្លងវីរុស COVID-19 ឡើងវិញ។ ក្នុងរយៈពេលវែង ការសិក្សានេះ នឹងអាចឲ្យដឹងបានថា តើវាចាំបាច់ក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 លើកទី៣ ឬយ៉ាងណា ហើយប្រសិនបើវាដូច្នោះ តើនៅពេលណាដែលគួរតែទទួលការចាក់លើកទី៣៕ ផ្តល់សិទ្ធិដោយ៖ freshnews