ព័ត៌មានអន្តរជាតិ September 30, 2021

ប្អូនស្រីលោក គីម ជុងអ៊ុន ត្រូវបានតែងតាំងឲ្យកាន់តំណែង ក្នុងស្ថាប័នកំពូលមួយ នៃរដ្ឋាភិបាលកូរ៉េខាងជើងជាលើកដំបូង

Khmerpress

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូ ចុង ត្រូវបាន តែងតាំងឱ្យកាន់តំណែងនៅក្នុងស្ថាប័នកំពូលមួយ នៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

បើតាម KCNA អ្នកនាង គីម យ៉ូ ចុង ត្រូវបានតែងតាំងឱ្យកាន់តំណែងមួយ នៅក្នុងគណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នកំពូលមួយរបស់កូរ៉េខាងជើង ដែលធ្វើឱ្យអ្នកនាងក្លាយជាស្ត្រីកូរ៉េខាងជើងដំបូងគេ បំផុតដែលកាន់តួនាទីនេះ។

គួរបញ្ជាក់ថា តំណែងរបស់អ្នកនាង គីម យ៉ូ ចុង ត្រូវបានទម្លាក់ រួចហើយដំឡើងឡើងវិញ ក្នុងមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការតែងតាំង អ្នកនាងជាសមាជិកជាន់ខ្ពស់នៃគណៈកម្មការកិច្ចការរដ្ឋ គឺជាតំណែងខ្ពស់បំផុតរបស់អ្នកនាង គីម៕ ផ្តល់សិទ្ធិដោយ៖ freshnews