សង្គម September 30, 2021

មិនធម្មតាឡើយ! មកដឹងតម្លៃប្រទាលបាតដៃ ដែលកំពុងតែល្បីខ្លាំង លក់ដាច់រាប់រយគីឡូក្នុងមួយថ្ងៃ

Khmerpress

កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក យើងឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទទួលទានដើមដំបងយក្សរាងសំប៉ែតឬដែលយើងស្គាល់ថាជាប្រទាលបាតដៃនោះ ដែលធ្វើឲ្យប្រទាលបាតដៃនេះផ្ទុះល្បីយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយអ្នកខ្លះចង់ដឹងថា តើប្រទាលនេះមានរសជាតិបែបណា?

តាមរយៈហាងលក់ម្ជូរដ៏ល្បីឈ្មោះមួយនៅរាជធានីភ្នំពេញ គឺហាង “ម្ជូរវត្តភ្នំ168” បានឲ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនសម្រុកនាំគ្នាមកទិញប្រទាលបាតដៃ ដើម្បីចង់ភ្លក់រសជាតិរបស់វា ធ្វើឲ្យគាត់លក់ដាច់រហូតដល់រាប់រយគីឡូក្នុងមួយថ្ងៃ ហើយរកប្រទាលលក់មិនគ្រាន់ឲ្យភ្ញៀវផង រីឯតម្លៃរបស់ប្រទាលបាតដៃនេះវិញគឺមានតម្លៃ ១៥,០០០រៀលក្នុង១គីឡូក្រាម។

តាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ហាង “ម្ជូរវត្តភ្នំ168” នាល្ងាចថ្ងៃទី២៨ ខែកញ្ញា បានឲ្យដឹងថា “មិនដឹងគេផ្អើលញាំចឹងសោះ😍ល្ងាចមិញអស់200kgជាងល្ងាចនេះម៉ោង7ជួបគ្នាជិត១តោនទៀតបងប្អូនធានាខ្ចីៗល្អអោយ បងប្អូនទិញវគ្គមុនចាស់អាចយកមកដូរយកខ្ចីបានអធ្យាស្រ័យក្នុងការដឹកជញ្ជូនយឺតភ្ញៀវកម្មង់ច្រើន🙏តែក្រុមដឹកជញ្ជូនយើងខ្ញុំនឹងព្យាយាមអគុណរាល់ការគាំទ្ររបស់លោកអ្នក🙏”៕ ដោយ៖ ខ្មែរណូត