សង្គម

អស់ពីនាំគ្នាសរសេរឈ្មោះស្នេហាលើផ្ទាំងសិលា ឥលូវមកសរសេរពេញដើមប្រទាលនៅមុខប្រាសាទភ្នំបាណន់ ខេត្តបាត់ដំបងទៀត

BY
Khmerpress
October 3, 2021
អស់ពីនាំគ្នាសរសេរឈ្មោះស្នេហាលើផ្ទាំងសិលា ឥលូវមកសរសេរពេញដើមប្រទាលនៅមុខប្រាសាទភ្នំបាណន់ ខេត្តបាត់ដំបងទៀត

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គម វីដេអូពីបងស្រី សុធាវី បានបង្ហោះពីដើមប្រទាលនៅមុខ ប្រាសាទភ្នំបាណន់ ដែលត្រូវបានមនុស្សមួយក្រុមយកសរសេរឈ្មោះស្នេហាលេងនៅពេញដើមប្រទាល។ គួររម្លឹកថា អស់ពីមនុស្សមួយក្រុមដែលបានសរសេរនៅលើផ្ទាំងសិលា ឥលូវបានយកមកសរសេរនៅលើដើមប្រទាលវិញ មិនដឹងថាយល់ឃើញបែបណាទេទើបនាំគ្នាសរសេរបែបនេះ។

គួរបញ្ជាក់ថាប្រាសាទភ្នំបាណន់ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ2 ស្រុកបាណន់ដែលមានចម្ងាយប្រមាណ ២៤គម ពីទីរួមខេត្តបាត់ដំបងភាគខាងត្បូង។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភពវិដេអូ Sotheary AT

Share This Post: