សង្គម October 12, 2021

ឪពុកអាយុ៩៣ឆ្នាំ ចែកផ្ទះអោយកូន១ល្វែង បែរជាកូនចោទឪពុកថាអោយមកនៅជាមួយហើយចង់បានផ្ទះកូនចៅទៀត

Khmerpress

លោកតាអាយុជាង៩៣ឆ្នាំម្នាក់ត្រូវបានកូនប្រសារប្រុសនិងកូនស្រីបង្កើតបណ្តេញចេញពីផ្ទះដែលជាកម្មសិទ្ធិស្របច្បាប់របស់គាត់ដែលបានកាន់កាប់អស់ជាច្រើនឆ្នាំមកហើយ។ កាលពីមុនគាត់មានផ្ទះ២ល្វែង ហើយបានចែកអោយកូន១ល្វែងព្រោះតែអាណិតស្រឡាញ់កូនទាំងពីរ ក្នុងនោះក៏មានសាក្សីជាឪពុកបង្កើតរបស់កូនប្រសារដឹងឮទៀតផង នេះបើតាមការអោយដឹងនៅលើទំព័រ Facebook របស់ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តមបានបន្តអោយដឹងទៀតថា៖ នៅពេលរូបគាត់ធ្លាក់ខ្លួនឈឺ កូនទាំង២បានបណ្តេញរូបគាត់អោយចេញពីផ្ទះដោយការឈឺចាប់បំផុត។ កូនៗបានបោះសំដីអោយគាត់ថា “ បានអោយមកនៅផ្ទះជាមួយហើយ ចង់យកផ្ទះគេទៀត!” សំណាងណាស់គាត់បានមីងម្នាក់ទទួលយកទៅមើលថែរួចផុតពីសេចក្តីស្លាប់។ រាល់ថ្ងៃមីងជាភរិយាដើរបេះត្រួយម្ទេសនិងស្លឹករាំងដើម្បីចិញ្ចឹមជីវិតដោយលំបាកលំបិនបំផុត។ ដោយភាពអយុត្តិធម៍ខ្លាំងពេក ពូជាឪពុកបានដាក់ពាក្យគោរពសុំសម្តេចតេជោជួយអន្តរាគមន៍។ ខ្ញុំកំពុងពិនិត្យឯកសារលោកតាហើយបានចាត់ចែងមេធាវីជួយករណីនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុហក និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ ដោយ៖ ខ្មែរណូត