ព័ត៌មានជាតិ April 24, 2021

ឣធិការដ្ឋាននគរបាលក្រុងដូនកែវ ណែនាំ អប់រំដល់ម្ចាស់ផ្ទះឲ្យដកស្លាកនៅរបងទ្វារមុខផ្ទះ របស់ខ្លួនចេញ ដោយសារប្រើប្រាស់ពាក្យមិនសមរម្យ

Khmerpress

ឣធិការដ្ឋាននគរបាលក្រុងដូនកែវនារសៀល ថ្ងៃសៅរ៍ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង សហការជាមួយឣាជ្ញាធរភូមិ-សង្កាត់រកាក្នុង បានចុះទៅដល់មូលដ្ឋាន(លំនៅឋានមួយកន្លែង)។

ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវដើម្បីធ្វើការ​ណែនាំ អប់រំដល់ម្ចាស់ផ្ទះឲ្យដកស្លាកនៅរបងទ្វារមុខផ្ទះ របស់ខ្លួនចេញដែលមានខ្លឹមសារមិនសមរម្យនោះថា÷ (ភូមិគ្រឹ:មីចោរចង្រៃ បងបាស់ ភូមិចក តោពីរ)និងបានណែនាំទៅម្ចាស់ផ្ទះខាងលើកុំឲ្យដាក់ស្លាកនៅរបងទ្វារផ្ទះដោយមានខ្លឹមសារមិនសមរម្យទៀត៕