សង្គម

អ្នកដឹកជញ្ជូនម្នាក់ជួបបញ្ហាបណ្តាលឲ្យធ្លាក់បែកភេសជ្ជៈភ្ញៀវជាច្រើនកែវ អង្គុយពិបាកចិត្ត ចុងក្រោយហាង KOI បានធ្វើរឿងល្អមួយនេះ

BY
Khmerpress
April 26, 2021
អ្នកដឹកជញ្ជូនម្នាក់ជួបបញ្ហាបណ្តាលឲ្យធ្លាក់បែកភេសជ្ជៈភ្ញៀវជាច្រើនកែវ អង្គុយពិបាកចិត្ត ចុងក្រោយហាង KOI បានធ្វើរឿងល្អមួយនេះ

បងប្រុសជាអ្នកដឹកជញ្ជូនម្ហូបអាហារឲ្យក្រុមហ៊ុន E-GetS  បានមានបញ្ហាក្នុងការដឹកជញ្ជូនបណ្តាលឲ្យធ្លាក់បែកភេសជ្ជៈ KOI ត្រូវបានអ្នកដំណើរថតបានបង្ហាញពីទឹកមុខពិបាកចិត្តដោយខូចខាតភេសជ្ជៈភ្ញៀវ ដឹកជញ្ជូន យឺត និងត្រូវសងការខូតខាត តែពេលនេះក្រុមហុន E-GetS  បានឲ្យដឹងថា ក្រុមហ៊ុនភេសជ្ជៈ KOI បានជួយចេញ ធ្វើភេសជ្ជៈថ្មីដោយមិនគិតថ្លៃដើម្បីដឹកទៅជូនអតិថិជនម្តងទៀត ដោយមិនមានការកាត់ប្រាក់ខែឬសងទៅកាន់ហាងនោះទេ។ ខាងក្រោមនេះជាការថ្លែងអំណរគុណរបស់ក្រុមហ៊ុន E-GetS ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ជាដំបូងសូមអរគុណសំរាប់ទឹកចិត្តដល់ល្អរបស់បងប្អូនខ្មែរយើង!! ដែលទោះជាក្នុងពេលវេលាដ៏លំបាកមួយនេះយើងចេះជួយអស្រ័យគ្នាទៅវិញទៅមក!សំរាប់ករណីនេះផងដែរអ្នកដឹកជញ្ជូនរបស់យើងត្រូវបានហាង KOI Thé Cambodia មានការយោគយល់និង អធ្យាស្រ័យ ទៅលើការកម្ម៉ង់មួយនេះ !ដោយមិនមានការកាត់ប្រាក់ខែឬសងទៅកាន់ហាងនោះទេ។ដោយខាងហាងបានធ្វើភេសជ្ជៈថ្មីដោយមិនគិតថ្លៃដើម្បីដឹកទៅជូនអតិថិជនម្តងទៀត!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែរតែងតែគាំទ្រសេវាកម្មដឹកជញ្ចូនរបស់ក្រុមហ៊ុនE-GetSយើងខ្ញុំផងដែរ​​ ក៏ដូចជាសូមអរគុណទៅដល់ហាង KOI Thé Cambodiaដែលជាដៃគូរសហការណ៏ដ៏ល្អមួយរបស់ក្រុមហ៊ុន E-GetS!ជាចុងក្រោយនេះសូមអរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានផ្តល់ពត័មានមកកាន់យើងខ្ញុំ តាមរយះផេគផ្លូវការក៏ដូចជាការខលមកសាកសួរពត័មានផងដែរ យើងខ្ញុំសូមជូនពរបងប្អូនអោយទាំងអស់គ្នាអោយជាសផុសពីជំងឺ Covid-19នេះផងដែរ។ ពីក្រុមការងារ E-GetS សូមអរគុណ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

Share This Post: