ព័ត៌មានអន្តរជាតិ November 3, 2021

តោះ! មកដឹងពីតម្លៃសាំងធម្មតានៅប្រទេសកម្ពុជា និងបណ្ដាប្រទេសនៅក្នុងអាស៊ានដទៃទៀត

Khmerpress

ក្នុងរយៈពេលថ្មីៗកន្លងមកនេះ យើងបានមើលឃើញថា តម្លៃសាំងធម្មតានៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។ ពោលគឺគិតត្រឹមថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តម្លៃសាំងធម្មតានៅប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ ៤,៨០០ រៀល ដែលជាការកើនឡើងពីតម្លៃ ៤,២០០ រៀល កាលពីខែមុន នេះបើតាមការចុះផ្សាយរបស់ Global Petrol Prices ។

ក្រៅពីតម្លៃសាំងធម្មតាសម្រាប់ប្រទេសកម្ពុជា តម្លៃសាំងធម្មតារបស់ប្រទេសក្នុងអាស៊ានផ្សេងទៀត ក៏បានបង្ហាញពីភាពខុសគ្នាផងដែរ ដោយក្នុងនោះមានដូចជា៖

-ប្រ៊ុយណេ ១០៥០ រៀលក្នុងមួយលីត្រ
-ឥណ្ឌូនេស៊ី ៣,២០៦ រៀលក្នុងមួយលីត្រ
-ឡាវ ៥,៣៧០ រៀលក្នុងមួយលីត្រ
-ម៉ាឡេស៊ី ២,០០៧ រៀលក្នុងមួយលីត្រ
-មីយ៉ាន់ម៉ា ៣,៦៤៧ រៀលក្នុងមួយលីត្រ
-ហ្វីលីពីន ៤,៨៤៦ រៀលក្នុងមួយលីត្រ
-សិង្ហបុរី ៧,៦៤៨ រៀលក្នុងមួយលីត្រ
-ថៃ ៤,៨៨៦ រៀលក្នុងមួយលីត្រ
-វៀតណាម ៤,៤១២ រៀលក្នុងមួយលីត្រ ៕ ដោយ៖ ខ្មែរណូត