សាលារៀនមួយនៅប្រទេសថៃត្រូវបិទទ្វារឡើងវិញ ដោយសាររកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤០នាក់ ក្រោយបើកសាលារៀនមិនបានប៉ុន្មានថ្ងៃ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា អនុវិទ្យាល័យមួយនៅស្រុក Nikhom Khamsoi នៃខេត្ត Mukdahan របស់ប្រទេសថៃ ត្រូវបានការិយាល័យសុខភាពសាធារណៈខេត្តបិទទ្វារវិញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមនុស្ស ៤០នាក់ បានធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ។ មន្ត្រីសុខាភិបាលខេត្ត Mukdahan បានបើកការធ្វើតេស្តទូទាំងសាលាកាលពីថ្ងៃព្រហស្បតិ៍ ហើយបានរកឃើញថា មនុស្សយ៉ាងហោចណាស់ ៤០ នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយខាងសាលាក៏បានបិទទ្វារនៅថ្ងៃដដែលនោះ។
មន្ត្រីសុខាភិបាលសាធារណៈបានបង្ហាញថា អ្នកដែលបានឆ្លងជំងឺ COVID-19 គឺជាគ្រូ បុគ្គលិក និងសិស្ស ដែលបានត្រឡប់ទៅសាលារៀនវិញតាំងពីដើមខែនេះ ពោលគឺមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សាលារៀននេះត្រូវបានគេរាយការណ៍ថា មានសិស្សសរុបចំនួន ១,២០០ នាក់ និង សមាជិកនៅក្នុងសាលា និងបុគ្គលិកជាង ៧០ នាក់។ មន្ត្រីបានបន្តថា ក្រោយការធ្វើតេស្ដរួចរាល់ អ្នកជំងឺនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ Nikhom Khamsoi ដើម្បីព្យាបាល ខណៈពួកគេជឿជាក់ថា យ៉ាងហោចណាស់នឹងមនុស្សចំនួន ៦០នាក់ បានឆ្លងជំងឺ COVID-19 នេះ៕ ដោយ៖ ខ្មែរណូត



