Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មចំនួន៣ នៅក្រុងព្រះសីហនុ ក្រោយរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ

    BY Khmerpress April 27, 2021
    រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មចំនួន៣ នៅក្រុងព្រះសីហនុ ក្រោយរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ននូវដំណើរការអាជីវកម្មចំនួន ៣កន្លែង នៅក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃ ក្រោយក្រុមគ្រូពេទ្យយកសំណាកមកពិនិត្យរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩។ បើតាមលិខិតរបស់លោក គួច ចំរើន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា អាជីវកម្មទាំង៣កន្លែងខាងលើរួមមាន៖

    ទី១៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម «តារាសំណាង» ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
    ទី២៖ រោងចក្រផលិតស្បែកជើង «ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ
    ទី៣៖ ផ្សារ «យាយទូច ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

    ក្នុងលិខិតដដែលបានបញ្ជាក់ថា ការផ្អាកអាជីវកម្មទាំង ៣កន្លែងនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដូច្នេះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ សូមម្ចាស់អាជីវកម្មទាំងអស់ សហការជាមួយក្រុមការងារ និង
    តម្រូវឱ្យផ្តល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់។

    ចំពោះអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្អាកការចេញ-ចូល នៅទីតាំងខាងលើនេះជាដាច់ខាត ហើយត្រូវធ្វើចត្តាឡីស័កនៅក្នុងលំនៅឋានរបស់ខ្លួន និងត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកដែលធ្វើចត្តាឡីស័កឱ្យបានខ្ជាប់ខ្ជួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    ខាងក្រោមនេះ ជាលិខិតរបស់លោកអភិបាលខេត្តព្រះសីហនុ៖

    Share This Post: