ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៥នាក់ ខណៈរំពឹងថានឹងមានការខូចខាតច្រើនទៀត
ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ឆ្នេរនៃប្រទេសស្រីលង្កា និងនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ បំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង និងធ្វើឱ្យចរាចរណ៍កកស្ទះ។ នៅក្នុងប្រទេសស្រីលង្កាតែមួយ មនុស្សចំនួន ២០នាក់ បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលភាគច្រើនមកពីការលង់ទឹក ខណៈមានមនុស្ស ៥នាក់ បានរងរបួសនៅក្នុងការរអិលបាក់ដី។ រដ្ឋាភិបាលនៃប្រទេសស្រីលង្កាក៏បានលើកទឹកចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ ឱ្យផ្លាស់ទៅរស់នៅជាមួយសាច់ញាតិរបស់ពួកគេ ដើម្បីកាត់បន្ថយភាពតានតឹងរបស់រដ្ឋាភិបាលផងដែរ។
ការិយាល័យអាកាសធាតុរបស់ប្រទេសស្រីលង្កាបាននិយាយថា សម្ពាធទាបដែលនៅពីក្រោយការធ្លាក់ភ្លៀងនេះ ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីឆ្ពោះទៅកាន់រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា នៅល្ងាចថ្ងៃព្រហស្បតិ៍ ខណៈមនុស្សចំនួន ៥នាក់ នៅក្នុងរដ្ឋមួយនេះ ក៏បានស្លាប់ដោយសារការធ្លាក់ភ្លៀងខ្លាំងនេះដែរ។ នាយកដ្ឋានឧតុនិយមឥណ្ឌា បានប្រកាសអាសន្នក្រហមដល់ផ្នែកខ្លះនៃរដ្ឋ Tamil Nadu និងរដ្ឋ Andhra Pradesh ដែលនៅជិតខាង ដោយសុំឱ្យអ្នកនេសាទកុំផ្សងព្រេងទៅក្នុងសមុទ្រ។ មន្ត្រីរដ្ឋ Tamil Nadu ក៏បានជម្លៀសមនុស្សរាប់រយនាក់ចេញពីតំបន់ទំនាប ហើយបានចែកចាយជំនួយបន្ទាប់បន្សំ និងអាហារដល់អ្នកដែលរងផលប៉ះពាល់ដោយភ្លៀង៕ ដោយ៖ ខ្មែរណូត


