ព័ត៌មានជាតិ April 27, 2021

អភិបាលខេត្តកណ្ដាល បន្ដផ្អាកដំណើរការអាជីវកម្មផ្សារគគីរបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍បន្ថែមទៀត

Khmerpress

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបន្ដផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងអំឡុងពេលការបន្ដផ្អាកជាបណ្ដោះអាសន្ន អាជីវករ និងប្រជាពលរដ្ឋដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវបន្ដសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្ដស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្ដបន្ទាន់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ ឬមណ្ឌលសុខភាពសំរោងធំ។

គួរជម្រាបថា កន្លងទៅអភិបាលខេត្តកណ្ដាល បានសម្រេចផ្អាកដំណើរការផ្សារគគីរ រយៈពេល២សប្ដាហ៍រួចមកហើយ ហើយការសម្រេចលើកនេះ គឺជាលើកទី២៕ ផ្តល់សិទ្ធិដោយ៖ freshnews