សិល្បៈ

កំពូលតារា Cam-pop Galaxy navatra តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីទី១ ហ៊ានបរិច្ចាគ ១០០លានរៀលជួយសិល្បៈបុរាណ

BY
Liny Chan
November 23, 2021
កំពូលតារា Cam-pop Galaxy navatra តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីទី១ ហ៊ានបរិច្ចាគ ១០០លានរៀលជួយសិល្បៈបុរាណ

កំពូលតារា Cam.pop Galaxy navatraតន់ ចន្ទសីម៉ា កាលពីយប់មិញនេះបានប្រកាស បរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០០លានរៀល ដើម្បីលើកកម្ពស់សិល្បៈបុរាណខ្មែរ ដោយការបរិច្ចាគនេះអាចនិយាយបានថានាងគឺជាតារាចម្រៀងទី១នៅក្នុងប្រទេសកម្ពុជាដែលហ៊ានបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។

ការប្រកាសបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជួយផ្នែកសិល្បៈបុរាណបែបនេះ បន្ទាប់ពីនាង ទើបតែទទួលបានការងារពីក្រុមហ៊ុនធំៗចំនួន៣ ដោយតម្លៃខ្លួនលើការងារការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទាំង ៣នោះ តន់ ចន្ទសីម៉ា ទទួលបានរហូតដល់ទៅជាង ៥០ម៉ឺនដុល្លារឯណោះ។ នេះបើតាមការបង្ហើបពីលោកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra។

ថវិកា១០០លានរៀល ដែលម្ចាស់បទ “Are you ok” បរិច្ចាគនោះ នាងបានផ្ដោតទៅជួយសិល្បៈបូរាណ មានដូចជា ល្ខោនខោល ចាប៉ីដងវែង សមាគមអ្នកនិពន្ធខ្មែរ ។ល។ តាមរយៈនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ជាមួយនិងភាពជោគជ័យនេះផងដែរ កំពូលតារា Cam-pop Galaxy navatra តន់ ចន្ទសីម៉ា បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនជាខ្លាំង ដែលតែងតែគាំទ្ររូបនាង ទើបធ្វើឲ្យនាងមានឱកាសទទួលបានការងារពីក្រុមហ៊ុនធំបែបនេះ៕

Share This Post: