សិល្បៈ

តាមពិតបែបនេះសោះ ទើបតារាល្បីៗនាំគ្នាផុសវីដេអូស្លឹករឹតព្រោងព្រាតពេញបណ្ដាញសង្គម

BY
Liny Chan
November 23, 2021
តាមពិតបែបនេះសោះ ទើបតារាល្បីៗនាំគ្នាផុសវីដេអូស្លឹករឹតព្រោងព្រាតពេញបណ្ដាញសង្គម

រាជធានីភ្នំពេញ៖ ស្ដែងចេញថ្មីៗ នៅក្នុងបណ្ដាញសង្គម យើងឃើញមានការផុសអំពីវិដេអូខ្លីមួយដែលក្នុង នោះមានបង្ហាញអំពីស្លឹករឹត និង ហាសថែក (#វិរនារី #topofthelady)។ ក្នុងការផុសនេះដែរ គឺសុទ្ធតែជាតារាល្បីៗ ដែលមានប្រជាប្រិយភាព នាំគ្នាផុសអំពីស្លឹករឹត ដែលនៅលើនោះ បានបង្ហាញនូវគម្ពីពាក្យបាលីដែលដាក់ចម្ងល់ទៅដល់ទស្សនិកជន គ្រប់រូបដោយពាក្យនៅក្នុងគម្ពីស្លឹករឹតនោះមានន័យយ៉ាងណា គឺពុំទាន់មានអ្នកបកស្រាយនៅឡើយ សូម្បី Pages កម្សាន្តជាច្រើន ក៏បានផុសនិយាយពី រឿងវិដេអូនេះផងដែរ។

រូបភាព Page កម្សាន

ទទឹមនឹងនេះដែរ ប៉ុន្នានថ្ងៃមុន យើងឃើញមានវិដេអូ Teaser MV របស់កញ្ញា ទេព បូព្រឹក ដែលរូបភាពក្នុងនោះ ផ្ដោតសំខាន់ទៅលើ វប្បធម៌សិល្បៈ បុរាណខ្មែរ រួមទាំងសម្លៀកបំពាក់ និងឈុតខ្លះបង្ហាញអំពីប្រវត្តិសាស្ត្រចម្បាំងរបស់ខ្មែរ។ លើសពីនេះទៅទៀត កញ្ញា ទេព បូព្រឹក បានបង្ហោះវិដេអូឃ្លិបមួយទៀតនៅព្រឹកមិញ ដែលជាវិដេអូ ពិធីក្រុងពាលី ហើយនៅក្នុងនោះយើងបានឃើញរូបភាពប្រាសាទ ព្រះវិហារដែលបានបង្ហាញនៅក្នុងវិដេអូ Teaser របស់ MV វិរនារី ដែលបានផុសកាលពីថ្ងៃអង្គារ ទី១៦ មកម្លេះ។ ទាំងសកម្មភាព និង រូបភាព ទាំងអស់នេះយើងអាចនិយាយបានថា សិល្បៈករខ្មែរ នាំគ្នាផ្សព្វផ្សាយអំពីវប្បធម៌ សិល្បៈ បុរាណខ្មែរ តាមរយៈ MV ដែលកញ្ញា ទេព បូព្រឹក នឹងគ្រោងចេញនៅពេលខាងមុខឆាប់ៗនេះ។ តើក្នុងស្នាដៃ MV មួយនេះនឹងមានបង្ហាញនូវវប្បធម៌ប្រវត្តិសាស្រ្ដខ្មែរ ដ៏អស្ចារ្យ យ៉ាងណានោះ យើងនឹងទន្ទឹងរង់ចាំ ថ្ងៃចេញ MV វិរនារី (TOP OF THE LADY) ឆាប់ៗនាពេលខាងមុខនេះ។

រូបភាពប្រាសាទ ព្រះវិហារក្នុង ពិធីក្រុងពាលី

ប្រវត្តិសង្ខេបអំពីស្លឹករឹត៖ ពិតណាស់ ស្លឹករឹតគឺ ជារុក្ខជាតិព្រៃ ដុះនៅលាយឡំជាមួយនឹងឫស្សី និងរុក្ខជាតិផ្សេងៗ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះចេញមកជាកំពូលប៉ុណ្ណោះ គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ)។ គម្ពីរនេះកើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក ។ ក្នុងសម័យដើមព្រះ ពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ “ជ័យជេដ្ឋា” ជាដើមក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង៕

រូបភាព ស្លឹករឹត ក្នុង Teaser

Share This Post: