រដ្ឋបាលខេត្តកំពង់ធំ ប្រកាសផ្អាកលក់គ្រឿងស្រវឹង និងការជួបជុំទទួលទានគ្រឿងស្រវឹង មួយសប្តាហ៍បន្ថែមទៀត
(កំពង់ធំ)៖ ដេីម្បីធានាឱ្យបានកាន់តែល្អប្រសេីរនូវការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីសម្រេច ផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រយៈពេលមួយសប្តាហ៍បន្ថែមទៀត គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ៖