ព័ត៌មានអន្តរជាតិ

BREAKING! ប្រទេសថៃបានរកឃើញវត្តមានដំបូងបំផុតនៃជំងឺកូវីដ១៩​ បំប្លែងខ្លួនថ្មី​ «អូមីក្រុង» ពីអ្នកដំណើរមកពីប្រទេសអេស្ប៉ាញ

BY
Khmerpress
December 6, 2021
BREAKING! ប្រទេសថៃបានរកឃើញវត្តមានដំបូងបំផុតនៃជំងឺកូវីដ១៩​ បំប្លែងខ្លួនថ្មី​ «អូមីក្រុង» ពីអ្នកដំណើរមកពីប្រទេសអេស្ប៉ាញ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English នៅថ្ងៃច័ន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីដំបូងនៃមេរោគកូវីដ១៩​ បំប្លែងថ្មី​ អូមីក្រុង (Omicron) ចេញពីអ្នកដំណើរម្នាក់ ដែលបានចូលមកប្រទេសថៃពីប្រទេសអេស្ប៉ាញ តាំងតែពីជិតមួយសប្ដាហ៍មុនមកម្ល៉េះ។ លោក Suphakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ បាននិយាយថា បុគ្គលនោះត្រូវបានធ្វើតេស្តរកជំងឺ COVID-19 លើកដំបូងនៅថ្ងៃទី៣០ ខែវិច្ឆិកា ហើយលទ្ធផលចេញមកនៅថ្ងៃបន្ទាប់បង្ហាញថាវិជ្ជមាន ហើយក៏ទំនងថាវាជាវ៉ារ្យ៉ង់អូមីក្រុងផងដែរ។ រហូតដល់ថ្ងៃទី០៣ ខែធ្នូ គាត់ត្រូវបានគេធ្វើតេស្ដម្ដងទៀត ហើយលទ្ធផលចេញមកគឺដដែល។

អ្នកជំងឺដែលមិនបញ្ចេញឈ្មោះម្នាក់នោះ គឺជាអ្នកដំណើរអាយុ ៣៥ឆ្នាំ មកពីអាមេរិកខាងត្បូង ទោះបីជាសញ្ជាតិរបស់គាត់មិនត្រូវបានកំណត់អត្តសញ្ញាណក៏ដោយ។ លោក Suphakit បាននិយាយថា ពេលនេះអ្នកជំងឺកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយបន្ថែមថា គ្មាននរណាម្នាក់មានហានិភ័យប៉ះពាល់ជាមួយបុរសនោះទេ ដោយសារតែបុរសនោះបានប្រុងប្រយ័ត្នសុវត្ថិភាពយ៉ាងតឹងរ៉ឹងក្នុងអំឡុងពេលធ្វើដំណើររបស់គាត់។ លោក Suphakit ក៏បាននិយាយផងដែរថា បច្ចុប្បន្ននេះមិនមានរបាយការណ៍អំពីការផ្ទុះឡើងក្នុងតំបន់ពាក់ព័ន្ធនឹងវ៉ារ្យ៉ង់ថ្មីនេះទេ ហើយការឆ្លងរបស់អ្នកដំណើរត្រូវបានចាត់ថ្នាក់ជាករណីនាំចូល៕ ដោយ៖ ខ្មែរណូត

Share This Post: