ព័ត៌មានអន្តរជាតិ

ទីក្រុងហាណូយ នឹងហាមឃាត់ការប្រើប្រាស់ម៉ូតូនៅបណ្ដា​តំបន់សំខាន់ៗនៅក្រោយឆ្នាំ២០២៥ ដើម្បីសម្រេចរឿង ២នេះ

BY
Khmerpress
December 7, 2021
ទីក្រុងហាណូយ នឹងហាមឃាត់ការប្រើប្រាស់ម៉ូតូនៅបណ្ដា​តំបន់សំខាន់ៗនៅក្រោយឆ្នាំ២០២៥ ដើម្បីសម្រេចរឿង ២នេះ

ទីក្រុងហាណូយ គ្រោងនឹងហាមឃាត់ការប្រើប្រាស់ម៉ូតូនៅបណ្ដា​តំបន់សំខាន់ៗ ក្រោយឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំភាយឧស្ម័នពុល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ។ ការហាមប្រាម នឹងអនុវត្តចំពោះគ្រប់ស្រុកទាំងអស់ដែលស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ និងលើផ្លូវធំៗចំនួនបីរួមមាន៖ Truong Sa, Hoang Sa និងផ្លូវជាតិលេខ៥ យោងទៅតាមផែនការដែលត្រូវបានរៀបចំដោយរដ្ឋបាលក្រុង។

សារព័ត៌មានដដែលបានឱ្យដឹងថា ក្រោយឆ្នាំ២០៣០ ការហាមប្រាមនឹងពង្រីកដល់គ្រប់ស្រុកទាំងអស់ដែលស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៤។ ជាមួយគ្នានេះដែរ ផែនការនេះនឹង​ត្រូវ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ។ គួរឱ្យដឹងថា ការអភិវឌ្ឍន៍ការដឹកជញ្ជូនសាធារណៈមិនល្អ បានជំរុញឱ្យមានការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួននៅក្នុងប្រទេសវៀតណាមទាំងមូល និងជាពិសេសនៅតាមទីក្រុងធំៗរបស់ខ្លួន។

ជាក់ស្ដែង ទីក្រុងហាណូយមានម៉ូតូប្រហែល ៥.៦ លានគ្រឿង និងរថយន្ត ៦០០,០០០ គ្រឿង ហើយបច្ចុប្បន្ននេះ នៅទីក្រុងប្រព័ន្ធរថយន្តក្រុងសាធារណៈអនុវត្តបាន ១៤០ផ្លូវ ដែលឆ្លើយតបនឹងការប៉ាន់ប្រមាណ ៣១ភាគរយនៃតម្រូវការសរុប៕ ដោយ៖ ខ្មែរណូត​

Share This Post: