ព័ត៌មានអន្តរជាតិ December 14, 2021

BREAKING: ឥណ្ឌូណេស៊ីចេញសារព្រមានពី «រលកយក្សស៊ូណាមិ» ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ «៧.៥រ៉ិចទ័រ» វាយប្រហារភាគអាគ្នេយ៍

Khmerpress

(ហ្សាការតា)៖ អាជ្ញាធរឧតុនិយមនៃ ប្រទេសឥណ្ឌូណេស៊ី នៅមុននេះបន្តិចបានចេញសេចក្តីព្រមាន អំពីការកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់ «៧.៥រ៉ិចទ័រ» (វាស់ស្ទង់ដោយស្ថាប័ន USGS នៃសហរដ្ឋអាមេរិក) បានប្រហារដែនសមុទ្រនៅតំបន់ប្រជុំកោះ អ៊ីស នូសា តឹងហ្គារ៉ា (East Nusa Tenggara) ស្ថិតនៅភាគអាគ្នេយ៍ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

ដោយឡែក បើតាមមជ្ឈមណ្ឌលអង្កេតគ្រោះរញ្ជួយដីរបស់អឺរ៉ុប (EMSC) វិញបានឲ្យដឹងថា គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ីខាងលើនេះ មានកម្រិតរហូតដល់ទៅ ៧.៧រ៉ិចទ័រឯណោះ ដោយវាបានញ័ររញ្ជួយចេញពីក្នុងដីជម្រៅ ៥គីឡូម៉ែត្រ។ ភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការគំរាម ឬការខូចខាត ដែលអាចកើតមានឡើងនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews