ព័ត៌មានជាតិ April 28, 2021

មន្ត្រីជាន់ខ្ពស់៖ ចំនួនអ្នកវិជ្ជមានកូវីដ១៩ នៅភ្នំពេញ នៅតែច្រើនពេលបិទខ្ទប់ ដោយសារមានការយកសំណាកច្រើន

Khmerpress

(ភ្នំពេញ)៖ បើទោះបីមានការបិទខ្ទប់រាជធានីភ្នំពេញរយៈពេលពីរសប្តាហ៍ទៅហើយក្តី តែចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ នៅតែរកឃើញក្នុងចំនួនច្រើនជារៀងរាល់ថ្ងៃ។ ការណ៍នេះនាំឱ្យមានចម្ងល់ចំពោះប្រសិទ្ធភាពលើការកាត់ផ្តាច់ចរន្តចម្លងជំងឺកូវីដ១៩ ពេលអនុវត្តវិធានការបិទខ្ទប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសន្និសីទព័ត៌មានស្តីពីការអនុវត្តវិធានការបិទខ្ទប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ទិន្នន័យខ្ពស់នៃអ្នកកើតជំងឺកូវីដ១៩ ដោយសារតែមានការបង្កើនការយកសំណាករបស់ប្រជាពលរដ្ឋនៅតំបន់ដែលឆ្លងខ្លាំង។ បើតាមលោក នួន ផារ័ត្ន ក្នុងមួយថ្ងៃៗមានការយកសំណាកជាង ៥ពាន់ ទៅ ៦ពាន់សំណាក។លោក នួន ផារ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានកំណត់គោលដៅសំខាន់ៗ ដើម្បីធ្វើការយកសំណាក ជាពិសេសតំបន់ក្រហម។ មូលហេតុនេះហើយទើបយើងអាចប្រមូលបាននូវអ្នកមានផ្ទុកកូវីដ-១៩ បានចំនួនច្រើន ដើម្បីយកពួកគាត់ចេញពីតំបន់ពួកគាត់ ដើម្បីធ្វើការទប់ស្កាត់ការបន្ដរីករាលដាល ដល់អ្នកផ្សេងទៀត ដែលរស់នៅក្នុងតំបន់នោះដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក នួន ផារ័ត្ន បន្តថា «នេះជាការងារមួយ ដែលមានសារៈសំខាន់ៗ ហើយក៏វាកើតចេញពីការបិទខ្ទប់ផងដែរ។ បើសិនជាយើងមិនមានការបិទខ្ទប់នោះទេ កុំថាឡើយយកអ្នកវិជ្ជមានកូវីដ-១៩ ចេញឲ្យអស់ សូម្បីតែទប់ស្កាត់អ្នកវិជ្ជមាន កុំឲ្យមានច្រើនលើសលប់នោះ មិនអាចធ្វើបានផង ដោយសារតែការឆ្លងមេរោគនេះមានលក្ខណៈលឿន»។ក្នុងសន្និសីទព័ត៌មាននេះ លោក នួន ផារ័ត្ន ក៏បានលើកបង្ហាញពីគុណសម្បត្តិការធ្វើតេស្តរហ័ស (Rapid Test) ផងដែរ។ លោក នួន ផារ័ត្ន បានបញ្ជាក់ថា ការធ្វើតេស្តរហ័សនេះ ជួយឱ្យការរុករកអ្នកវិជ្ជមានជំងឺកូវីដ១៩ បានរហ័ស និងតបស្កាត់បានទាន់ពេលវេលា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងតេស្តរហ័សនេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល បានបញ្ជាក់ពីកម្រិតប្រសិទ្ធភាពនៃការប្រើឧបករណ៍ Rapid Test ផងដែរ។ លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានអះអាងថា ឧបករណ៍ Rapid Test មានប្រសិទ្ធភាពដូចទៅនឹងម៉ាស៊ីនពិសោធន៍។លោក នួន ផារ័ត្ន បានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រាជធានីភ្នំពេញ រកឃើញអ្នកជំងឺកូវីដ១៩ សរុបជិត ៨ពាន់នាក់ ក្នុងនោះមានជនបរទេសចំនួន ៤៤២នាក់។ អ្នកកំពុងព្យាបាល ៦,៨៩៨នាក់ និងអ្នកស្លាប់ ៧៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews