សិល្បៈ December 16, 2021

មាស សុខសោភា សប្បាយចិត្តពេលឃើញ តីវ៉ៃម៉ាលុយ រីកចម្រើន

Liny Chan

ភ្នំពេញ៖ តារាស្រីជួរមុខ កញ្ញាមាស សុខសោភា ថ្មីៗនេះបានបង្ហោះសារលើផ្លូវការមួយនៅលើ Facebook Page ផ្លូវការរបស់ខ្លួនថា “ប្អូនស្រីម្នាក់នេះធំហើយ បានឃើញប្អូនស្រី រីកចម្រើនបងពិតជាសប្បាយចិត្ត បានឃើញប្អូនអាចដើរទៅមុខដោយខ្លួនឯងបានបងពិតជាមោទនភាព។ ជូនពរប្អូនស្រី តី កាន់តែជោគជ័យជាមួយវិស័យចម្រៀង”

សារដ៏ខ្លីនេះ គឺជាសារដែលកញ្ញា មាស សុខសោភាបាន post បន្ទាប់ពី ផលិតកម្មរាម បានចេញចម្រៀងដំបូងរបស់តីមួយបទនៅលើបណ្តាញសង្គមរបស់ផលិត នោះគឺបទ ‘PEEKABOO’ ហើយក៏បានបង្ហោះរូបភាព ស្វាគមន៍តារាចម្រៀងថ្មីរបស់ផលិតកម្មដែលបានធ្វើឲ្យអ្នកគាំទ្រ និងមហាជន comment ជូនពរម្ចាស់បទតីវ៉ៃម៉ាលុយ សរសើរសម្រាប់សមត្ថភាពពិសេសរបស់តារាស្រីរូបនេះ។

ដោយឡែក ម្ចាស់បទតីវ៉ៃម៉ាលុយ ដែលទស្សនិកជនស្គាល់ថាជាសំណព្វចិត្តរបស់ កញ្ញាមាស សុខសោភា នៅមិនទាន់មានអ្វីឆ្លើយតប ឬបញ្ចេញអារម្មណ៍របស់ខ្លួននៅឡើយទេ ហើយកំពុងលាក់មុខយ៉ាងខ្លាំងដោយមិនដឹងពីមូលហេតុ ហើយនេះក៏បានធ្វើទស្សនិកជនហាក់មានចង្ងល់ដូចគ្នា។ ចាំមើលថា តើ តារា RAP ស្រីរូបនេះនឹងមានអ្វីកាន់តែប្លែកជាមួយផលិតកម្មរាម៕