ច្រើនណាស់ថ្ងៃនេះ! មុននេះបន្តិចក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ចំនួន៦៩៨នាក់ ចំណែកអ្នកជាសះស្បើយរហូតដល់ទៅ ៩៩៤នាក់
(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៩៨នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៩៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៩៨នាក់នោះ គឺ មាន១នាក់ជា ពលករធ្វើដំណើរមកពីប្រទេសថៃ និង៦៩៧នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖