អ៊ែមខ្លាំង! MV បទ “LAMBO TOY” សូម្បីតែ សាវិន ហ្វីលីព ក៏លាន់មាត់កោតសរសើរដូច្នេះដែរ
បន្ទាប់ពីបានបង្ហាញមុខសម្ដែង MV បទ “LAMBO TOY” របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា តារាសម្ដែងសាវិន ហ្វីលីព បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង ដោយលោកចាត់ទុកថា MVមួយបទនេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំ ជាមួយគំនិតឆ្នៃប្រឌិតខ្ពស់។
តារាសម្ដែងរូបនេះ បានលើកឡើងថា បទ LAMBO TOY កំពុងតែល្បីនៅលើបណ្ដាញសង្គម ដូចជា Facebook ក៍ដូចជា Tik Tok ជាដើម ដោយម្នាក់ៗបានធ្វើត្រាប់តាមជាច្រើន។

ចំណុចដែលលោក សាវិន ហ្វីលីព ចាប់អារម្មណ៍ខ្លាំងនោះ ក្រៅពីបទចម្រៀងបង្ហាញពីភាពស៊ីវិល័យ MV មួយនេះបានគំនិតឆ្នៃប្រឌិតខ្ពស់ នៅត្រងអ្នកដឹកនាំសម្ដែង បានយករថយន្តទំនើបៗដូច LAMBO មកដឹកចំបើងឲ្យគោស៊ី មានស្រីស្អាតលាងគោ ហើយគោនោះទៀតសោត ផឹកសុទ្ធតែស្រាក្រហម ក្លែមសុទ្ធតែស្រីសាម៉ុន។

បទ LAMBO TOY របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា ត្រូវបានគេដឹងថា បានថតរួច កាត់ត កែពណ៌រួចរាល់អស់ ផលិតកម្មត្រៀមបញ្ចេញក្នុងពេលឆាប់ៗនេះ។ លោក សាវិន ហ្វីលីពបានដាក់ក្ដីរំពឹងខ្ពស់ថា បទLAMBO TOY និងផ្ទះការគាំទ្រភ្លូកទឹកភ្លូកដី មិនចាញ់បទ”Are you ok”ឡើយ ដែលខណៈពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង114M ត្រឹងតែរយៈពេល១ខែប៉ុណ្ណោះ៕





