ម្យ៉ាងរបស់គេ! MV បទ “LAMBO TOY” យកសត្វគោមកសម្ដែងយ៉ាងឡូយ ផឹកសុទ្ធតែស្រាក្រហម ក្លែមត្រីសាល់ម៉ុន
ការទទឹងរង់ចាំជាយូរពីសំណាក់អ្នកគាំទ្រមកដល់ហើយបទ “LAMBO TOY” របស់កំពូលតារា Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា បានផលិតរួចរាល់អស់ហើយ ដោយប៉ុន្មាននាទីមុននេះ ផលិតកម្មបានបញ្ចេញ Trailer ខ្លីមួយ បង្ហាញចំណុចគួរឲ្យចាប់អារម្មណ៍ ដោយអ្នកដឹកនាំសម្ដែងបានយករថយន្តទំនើបៗដូចជា LAMBO mclaren Rolls-Royce មកដឹកចំបើងឲ្យគោស៊ី ចំណែកគោវិញត្រូវបានថែទាំងដោយស្រីស្អាតៗជាច្រើន ហើយផឹកស្រាក្រហម ក្លែមសុទ្ធតែត្រីសាម៉ុន។
បទ “LAMBO TOY” អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែបហាយសូរ ហាយក្លាស់ លំដាប់អភិជន ត្បិតអីខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យនិយមតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ញ៉ែស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។

អាចនិយាយថា ជាគំនិតឆ្នៃប្រឌិតថ្មីមួយ របស់អ្នកដឹកនាំសម្ដែងដែលបានបញ្ចូលសាច់រឿងទាំងនោះ ដើម្បីឆក់យកការចាប់អារម្មណ៍របស់អ្នកគាំទ្រ។ បែបណាក្ដី Full MV នៃបទ “LAMBO TOY” នៅមិនទាន់ដឹងថា មានភាពអស្ចារ្យកម្រិតណានៅឡើយទេ ត្បិតអីផលិតកម្មមិនប្រលែងចេញទាំងអស់នៅឡើយ ប៉ុន្តែតាមការបង្ហើប Galaxy និងបញ្ចេញ Full MV ប៉ុន្មានថ្ងៃខាងមុននេះហើយ។

មហាជនបានដាក់ក្ដីរំពឹងថា បទ “LAMBO TOY” និងផ្ទះការគាំទ្រភ្លូកទឹកភ្លូកដី មិនចាញ់បទ “Are you ok” ឡើយ ដែលខណៈពេលនេះមានអ្នកចូលទស្សនារហូតដល់ទៅជាង 115M ត្រឹងតែរយៈពេល១ខែប៉ុណ្ណោះ៕



