សិល្បៈ December 24, 2021

បទ “Lambo Toy” ចេញ Full MV ព្រឹកមិញនេះ កាន់តែឡូយហើយប្លែកជាងមុនទៅទៀត

Liny Chan

នៅព្រឹកនេះ ផលិតកម្មដែលកំពុងឈានមុខគេមួយ គឺ Galaxy Navatra បានចេញ Full MV “Lambo Toy” ក្រោយចេញ Trailer ខ្លីៗកាលពីប៉ុន្មានថ្ងៃមុន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បទចម្រៀង “Lambo Toy” ដែលបកស្រាយដោយកំពូលតារាចម្រៀង Cam.pop Galaxy Navatra តន់ ចន្ទសីម៉ា ត្រូវបានចាត់ទុកថាជា MV ខ្នាតធំមួយ។

បទ “LAMBO TOY” ដែលនិពន្ធ Melody & Lyrics ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អាចនិយាយបានថា ជាបទចម្រៀងយុវវ័យសម័យថ្មី បែប ហាយ៍សូរ (high show) ហាយ៍ក្លាស (high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀង បាននិយាយពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់។

យ៉ាងណាមិញ មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានដាក់ក្ដីរំពឹងខ្ពស់ថា បទ “LAMBO TOY” នឹងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីខ្លាំង មិនចាញ់បទ “Are you ok” ឡើយ ខណៈពេលនេះ បទ are you ok បានបំបែកកំណត់ត្រាថ្មី មានអ្នកចូលទស្សនារហូតដល់ទៅជាង 115M នៅលើយូធូប ត្រឹមតែរយៈពេល១ខែ ប៉ុណ្ណោះ៕ ចង់ដឹង Full MV “Lambo Toy” ឡូយកម្រិតណាតោះទស្សានវិដេអូខាងក្រោមទាំងអស់គ្នា៖