ព័ត៌មានអន្តរជាតិ December 24, 2021

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្តរាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី៣ ខែមករា នៅទីតាំង៤២កន្លែង

Khmerpress

(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ រួចហើយនោះ នឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ (ដូចបានកំណត់ជូនក្នុងឧបសម្ព័ន្ធភ្ជាប់មកជាមួយ)។ នេះបើតាមសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទន្ទឹមនេះចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

– ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

– សំបុត្រកំណើតឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១៕ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖