សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៤២៩ករណី» ក្នុងនោះ១៥៥នាក់ជាករណីអូមីក្រុង
(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៤២៩ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ក្នុងចំណោមករណីឆ្លងខាងលើមាន ៣២៤នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម ៨២៩នាក់ដដែល ដោយពុំមានករណីស្លាប់ត្រូវបានរាយការណ៍នៅថ្ងៃនេះ ឡើយ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៨០,២៩០ករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews


