ព័ត៌មានអន្តរជាតិ January 5, 2022

អង្គការសុខភាពពិភពលោក (WHO) រកឃើញភស្តុតាងបន្ថែមទៀត ដែលបញ្ជាក់ថា អូមីក្រុង មិនបង្ករឲ្យមានរោគសញ្ញាធ្ងន់ធ្ងរទេ ត្បិតថាវាវាយលុកផ្លូវដង្ហើមផ្នែកខាងលើ

Khmerpress

(ហ្សឺណែវ)៖ មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា មានភស្តុតាងបន្ថែមទៀតដែលអាចបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron បង្ករការប៉ះពាល់ដល់ផ្លូវដង្ហើមផ្នែកខាងលើ ដែលបណ្តាលឱ្យមានរោគសញ្ញាស្រាលជាងប្រភេទមុនៗ និងនាំឱ្យមានភាពខុសគ្នាខ្លាំងនៅកន្លែងខ្លះ រវាងចំនួនករណីឆ្លងខ្ពស់ និងអត្រាមរណភាពទាប។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

លោក Abdi Mahmoud នាយកគ្រប់គ្រងឧប្បត្តិហេតុរបស់ WHO បានប្រាប់អ្នកយកព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវថា «យើងកំពុងរកឃើញការសិក្សាកាន់តែច្រើនឡើង ដែលបង្ហាញថា omicron ប៉ះពាល់ដល់រាងកាយផ្នែកខាងលើ។ មិនដូចសិរីរាង្គផ្សេងទៀតទេ សួតអាចបណ្តាលឱ្យមានជំងឺរលាកសួតធ្ងន់ធ្ងរ»។

លោកបានសង្កត់ធ្ងន់ថា «វាអាចជាដំណឹងដ៏ល្អមួយ។ ប៉ុន្តែយើងពិតជាទាមទារឱ្យមានការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់អំពីរឿងនេះ»៕ ផ្តល់សិទ្ធិដោយ៖ freshnews