ព័ត៌មានអន្តរជាតិ

ថៃរកឃើញអ្នកបាត់បង់ជីវិតដោយអូមីក្រុងករណីទី ២

BY
Khmerpress
January 18, 2022
ថៃរកឃើញអ្នកបាត់បង់ជីវិតដោយអូមីក្រុងករណីទី ២

ថៃ៖ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃបានជូនដំណឹងពីការរកឃើញករណីមានអ្នកស្លាប់ដោយសាជំំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបន្ថែមម្នាក់ទៀតហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមករា។ អ្នកស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ អូមីក្រុងដែលត្រូវជាករណីទី ២ សម្រាប់ប្រទេសនេះ គឺជាស្រ្តីវ័យ ៨៤ឆ្នាំម្នាក់ រស់នៅក្នុងខេត្ត Udon Thani ហើយរូបគាត់បានឆ្លងមេរោគដ៏កាចសាហាវនេះពីសមាជិកក្នុងគ្រួសាររបស់គាត់ផ្ទាល់តែម្តង ដ្បិតរូបគាត់ជាមនុស្សចាស់ជរាមិនដែលមានការជួបជុំនៅខាងក្រៅ ឬបានជួបមនុស្សថ្មីណាម្នាក់នោះទេក្រៅតែពីសមាជិករស់នៅក្រោមដំបូងផ្ទះតែមួយ។

រហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលថៃកំពុងបន្តតាមដានសុខភាពរបស់សមាជិកក្នុងគ្រួសាររបស់ស្រ្តីជនរងគ្រោះទាំងអស់ ព្រោះពួកគេសុទ្ធតែជាក្រុមមនុស្សដែលមានភាគរយខ្ពស់ណាស់ក្នុងការឆ្លងជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង។ បើតាមអាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ស្ត្រីវ័យចំណាស់រូបនេះបានស្លាប់តាំងពីថ្ងៃអាទិត្យ ទី១៦ ខែមករាម្លេះ តែលទ្ធផលពិនិត្យសំណាកដែលបញ្ជាក់ថាគាត់បានស្លាប់ដោយជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនោះទើបត្រូវបានរកឃើញកាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមករាម្សិលមិញនេះ៕ ដោយ៖ ខ្មែរណូត

Share This Post: