ព័ត៌មានអន្តរជាតិ

ស្ថាប័នជំនាញថៃរកឃើញថា ការចាក់វ៉ាក់សាំង ២ប្រភេទនេះចម្រុះគ្នាគឺមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រឆាំងនឹងមេរោគអូមីក្រុង

BY
Khmerpress
January 18, 2022
ស្ថាប័នជំនាញថៃរកឃើញថា ការចាក់វ៉ាក់សាំង ២ប្រភេទនេះចម្រុះគ្នាគឺមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រឆាំងនឹងមេរោគអូមីក្រុង

ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រនៃប្រទេសថៃបានសិក្សារកឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចម្រុះគ្នារវាងវ៉ាក់សាំងប្រភេទ Inactivated Vaccine ជាមួយនឹងវ៉ាក់សាំងប្រភេទ mRNA-based គឺមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងប្រភេទដែលតានិងប្រភេទអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថៃអង្គារ ទី១៨ ខែមករានេះ។ ក្នុងការសិក្សាដដែលនេះក៏បានបង្ហាញដែរថា ​ប្រសិទ្ធភាពរបស់វ៉ាក់សាំងគ្រប់ប្រភេទទាំងអស់ (គិតតែវ៉ាក់សាំងមួយប្រភេទ) នឹងថយចុះយ៉ាងខ្លាំង ពេលបានជួយជាមួយមេរោគអូមីក្រុង ពោលគឺធ្លាក់ចុះទាបជាងពេលបានជួបជាមួយមេរោគប្រភេទដែលតាទៅទៀត។

បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រ​និង​​ជាអ្នកដឹកនាំការស្រាវជ្រាវខាងលើបានពន្យល់អំពីលទ្ធផលនៃការសិក្សាថា ប្រសិទ្ធបើគេចាក់វ៉ាក់សាំង Sinovac (ប្រភេទ Inactivated Vaccine) ចំនួន ២ដូស ហើយចាក់វ៉ាក់សាំង Pfizer (ប្រភេទ mRNA-based ) ជាដូសជម្រុញ នោះប្រព័ន្ធការពាររាងកាយនឹងមានកម្រិត ២៨២,៥ បម្រាប់ប្រឆាំងទល់នឹងមេរោគអូមីក្រុង និងកម្រិត ៧២៩,៣ ទល់នឹងមេរោគដែលតា។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្នុងករណីដែលគេចាក់វ៉ាក់សាំង AstraZeneca ចំនួន ២ដូសដំបូងហើយចាក់វ៉ាក់សាំង Pfizerជាដូសជម្រុញគឺប្រព័ន្ធការពាររាងកាយនឹងមានកម្រិតត្រឹម ២២២,៩ សម្រាប់ប្រឆាំងទល់នឹងមេរោគអូមីក្រុងនិងកម្រិត ៦៩១,១ សម្រាប់ប្រឆាំងទល់នឹងមេរោគដែលតា៕​ ដោយ​៖ ខ្មែរណូត

Share This Post: